stock and bond

ភាពខុសគ្នារវាងភាគហ៊ុន (Stock) និង បណ្ណបំណុល (Bond)

ការវិនិយោគគឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងបង្កើនទ្រព្យក្នុងរយៈពេលវែង ហើយជម្រើសពីរយ៉ាងដ៏ពេញនិយមបំផុតគឺ ភាគហ៊ុន និងបណ្ណបំណុល។ ខណៈពេលដែលជម្រើសទាំង ២ នេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីផ្សារហិរញ្ញវត្ថុ ពួកវាបំរើឲ្យគោលបំណងផ្សេងគ្នា ហើយក៏មានលក្ខណៈខុសគ្នាដាច់ដោយឡែកផងដែរ។ ការយល់ដឹងពីភាពខុសគ្នាទាំងនេះមានសារសំខាន់សំរាប់ការកសាងយុទ្ធសាស្ត្រវិនិយោគប្រកបដោយតុល្យភាពមួយ។ ១. តើអ្វីទៅជាភាគហ៊ុន? ភាគហ៊ុនគឺតំណាងឲ្យកម្មសិទ្ធិនៅក្នុងក្រុមហ៊ុនមួយ។ នៅពេលដែលអ្នកទិញហ៊ុនមួយ នោះអ្នកកំពុងតែទិញនូវភាគដ៏តូចមួយនៃអាជីវកម្មនោះ។ ក្នុងនាមជាអ្នកកាន់ភាគហ៊ុនម្នាក់ អ្នកអាចទទួលនូវផលប្រយោជន៍ដូចជា៖ ទោះជាយ៉ាងណាក៏ដោយ តម្លៃរបស់ហ៊ុនមានការប្រែប្រួលខ្លាំង ដោយសារតែលទ្ធផលរកស៊ីរបស់ក្រុមហ៊ុន ស្ថានភាពទីផ្សារ និងទំនោរនៃអ្នកវិនិយោគ។ លក្ខណៈសំខាន់ៗរបស់ភាគហ៊ុន ២. តើអ្វីទៅជាបណ្ណបំណុល? បណ្ណបំណុលគឺជាកំចីរបស់អ្នកវិនិយោគទៅកាន់រដ្ឋាភិបាល ឬក្រុមហ៊ុន។ នៅពេលអ្នកទិញបណ្ណបំណុលមួយ នោះអ្នកកំពុងតែឲ្យកំចីដើម្បីទទួលបានមកវិញនូវ៖ ឧទាហរណ៍ ធនាគារអេស៊ីលីដា បានបោះបណ្ណបំណុលលក់ក្នុងអត្រាការប្រាក់ 8.5% ក្នុងមួយឆ្នាំ ដោយត្រូវបង់ការប្រាក់រៀងរាល់ ៦ ខែម្តង។ ដូចនេះរៀងរាល់ ៦ ខែ អ្នកកាន់កាប់បណ្ណបំណុលនេះនឹងទទួលបានការប្រាក់ 4.25% រហូតដល់ពេលបណ្ណបំណុលផុតអាយុ (៥ ឆ្នាំ)។ នៅពេលដែលបណ្ណបំណុលផុតកំណត់ អ្នកកាន់កាប់ហ៊ុននឹងទទួលបានលុយដើមពេញលេញ បូករួមនឹងការប្រាក់សំរាប់រយៈពេល ៦ ខែចុងក្រោយ។ បណ្ណបំណុលជាទូទៅត្រូវបានគេចាត់ទុកថាមានស្ថិរភាពជាងភាគហ៊ុន ប៉ុន្តែជាធម្មតាវាផ្តល់នូវប្រាក់ចំនេញតិចជាងភាគហ៊ុន។ លក្ខណៈសំខាន់ៗនៃបណ្ណបំណុល ៣. ភាពខុសគ្នាសំខាន់ៗរវាងភាគហ៊ុន

ភាពខុសគ្នារវាងភាគហ៊ុន (Stock) និង បណ្ណបំណុល (Bond) Read More »

csx insider

តើអ្នកត្រូវដឹងអ្វីខ្លះមុននឹងចាប់ផ្តើមវិនិយោគលើភាគហ៊ុនក្នុងប្រទេសកម្ពុជា?

ផ្សារមូលបត្រកម្ពុជា (Cambodia Securities Exchange) ដែលហៅកាត់ថា CSX គឺជាផ្សារហ៊ុនតែមួយគត់ក្នុងប្រទេសកម្ពុជា។ ជាមួយ CSX លោកអ្នកអាចធ្វើការទិញនិងលក់នូវភាគហ៊ុននៃក្រុមហ៊ុនក្នុងស្រុក មានដូចជា ធនាគារ កំពង់ផែស្វយ័ត សេវាកម្មសាធារណៈ ជាដើម។ លោកអ្នកអាចធ្វើការទិញហ៊ុនយ៉ាងតិចត្រឹមមួយហ៊ុនក៏បាន ដោយមិនចាំបាច់មានដើមទុនអប្បបរមាដែលបានកំណត់នោះទេ។ នៅពេលដែលអ្នកចង់ទិញឬលក់ហ៊ុនក្នុងផ្សារហ៊ុន CSX ត្រូវចងចាំថា វានៅតែជាទីផ្សារហ៊ុនដែលតូចនៅឡើយ ជាមួយលំហូរសាច់ប្រាក់កំរិតទាប។ ដូចនេះលោកអ្នកគួរផ្តោតលើការវិនិយោគក្នុងរយៈពេលវែង មិនមែនជាការជួញដូរ ចេញចូលផ្សារបែបលឿនៗនោះទេ។ ១. ការជ្រើសរើសភ្នាក់ងារជួញដូរហ៊ុន (Broker) ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ លោកអ្នកមិនអាចធ្វើការជួញដូរដោយផ្ទាល់លើ CSX នោះទេ។ វាទាមទារឲ្យអ្នកធ្វើការជួញដូរតាមរយៈភ្នាក់ងារជួញដូរហ៊ុនមួយ (Broker)។ យើងមានភ្នាក់ងារជួញដូរហ៊ុនក្នុងប្រទេសជាង ១០ ដូចជា Cambodia Securities Plc, ACLEDA Securities Plc, Yuanta Securities (Cambodia) Plc, SBI Royal Securities Plc, RHB Securities (Cambodia) Plc

តើអ្នកត្រូវដឹងអ្វីខ្លះមុននឹងចាប់ផ្តើមវិនិយោគលើភាគហ៊ុនក្នុងប្រទេសកម្ពុជា? Read More »

ai for cambodian business

តើបញ្ញាសិប្បនិម្មិត (AI) អាចជួយអ្វីខ្លះដល់អាជីវកម្មរបស់អ្នក?

ក្នុងយុគសម័យនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន អ្នកប្រាកដជាធ្លាប់លឺដដែលៗនូវពាក្យថា AI ឬបញ្ញាសិប្បនិម្មិត។ បញ្ញាសិប្បនិម្មិតគឺជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់ក្នុងពិភពលោក ដែលត្រូវបានដំណើរការដោយប្រព័ន្ធអនឡាញ ២៤ ម៉ោង លើ ២៤ ម៉ោង ដែលវាមានសមត្ថភាពក្នុងទាញយកចំនេះដឹងពីគ្រប់ប្រភពទាំងអស់ ហើយថែមទាំងអាចបង្កើតទិន្នន័យ ឬឯកសារបានដោយស្វ័យប្រវត្តិ។ បញ្ញាសិប្បនិម្មិតពិតជាមានសារសំខាន់និងសក្តានុពលខ្លាំងក្នុងការងារគ្រប់វិស័យ ជាពិសេសសំរាប់អាជីវកម្មទាំងធុនតូច ធុនមធ្យម និងក្រុមហ៊ុនអន្តរជាតិផងដែរ។ ចំពោះអាជីវកម្មក្នុងប្រទេសកម្ពុជា ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ជួយដល់ការរីកចម្រើនអាជីវកម្មចាប់ផ្តើមមានសន្ទុះកើនឡើងកាន់តែខ្លាំងដោយសារការធ្វើទីផ្សារតាមអនឡាញកំពុងតែមានសន្ទុះកាន់តែខ្លាំង ស្របតាមការកើនឡើងនៃការប្រើប្រាស់អ៊ីនថឺណែត និងសម័យកាលស្មាតហ្វូន។ សំនួរនោះគឺថា តើបញ្ញាសិប្បនិម្មិតអាចជួយដល់អាជីវកម្មរបស់អ្នកតាមវិធីណាខ្លះ? សេវាកម្មបំរើអតិថិជន ផ្នែកមួយដ៏សំខាន់នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងអាជីវកម្មគឺការប្រើវាក្នុងសេវាកម្មបំរើអតិថិជនតាមរយៈឆាតបត់ (Chatbot) ដោយសារ Chatbot ត្រូវបានដំណើរការលើប្រព័ន្ធអនឡាញ មានន័យថា វាអាចដំណើរការឆ្លើយតបភ្លាមៗទៅកាន់អតិថិជនដែលទំនាក់ទំនងមក ដោយមិនចាំបាច់មនុស្សនោះទេ។ ការបង្កើត Chatbot ដែលស្មុគស្មាញអាចប្រើប្រាស់បានច្រើនក្នុងការឆ្លើយសំនួរចំគោលដៅដែលអតិថិជនចង់ដឹង។ ការឆ្លើយតបរហ័សជួយបង្កើនទំនុកចិត្តពីអតិថិជន ហើយថែមទាំងអាចកាត់បន្ថយការចំនាយលុយជួលបុគ្គលិកមនុស្សមកធ្វើការងារនេះ។ លោកអ្នកអាចបង្កើត Chatbot ផ្សេងៗដូចជា Chatbot សំរាប់ផេកហ្វេសប៊ុក Chatbot សំរាប់តេលេក្រាម ជាដើម។ ការបង្កើត Chatbot មិនចាំបាច់ចេះសរសេរកូដនោះទេ អ្នកអាចបង្កើតវាតាមរយៈបញ្ញាសិប្បនិម្មិតរបស់ ChatGPT ក៏បាន។ ការធ្វើទីផ្សារឌីជីថល (Digital Marketing)

តើបញ្ញាសិប្បនិម្មិត (AI) អាចជួយអ្វីខ្លះដល់អាជីវកម្មរបស់អ្នក? Read More »

middle way of living

ការអនុវត្តមជ្ឈមាបដិបទាក្នុងជីវិតសម័យទំនើប

ការរស់នៅក្នុងសម័យទំនើបនាពេលបច្ចុប្បន្ន ងាយណាស់នឹងរុញច្រានយើងទៅកាន់ចំនុចមួយដែលហួសប្រមាណ។​ យើងអាចនឹងខិតខំធ្វើការខ្លាំងពេក ហើយផ្ទុយទៅវិញ យើងក៏អាចមិនធ្វើអ្វីទាំងអស់តែម្តង។ ការខិតខំធ្វើការខ្លាំងជ្រុលនាំឲ្យយើងអស់កំលាំងខ្លាំង មានភាពតានតឹងផ្លូវអារម្មណ៍ និងបាត់បង់សុខុមាលភាពផ្ទាល់ខ្លួន។ ការដែលយើងមិនធ្វើអ្វីសោះនាំឲ្យយើងជួបបរាជ័យ និងខ្វះភាពរីកចម្រើនផងដែរ។ តែអ្វីដែលយើងកំពុងតែបាត់បង់ ឬកំពុងតែភ្លេចនោះ គឺ តុល្យភាព ឬផ្លូវកណ្តាល។ នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនា វាត្រូវបានគេហៅថា មជ្ឈមាបដិបទា។ ១. តើអ្វីទៅជាមជ្ឈមាបដិបទា? ដោយផ្អែកលើទ្រឹស្តីនៃព្រះពុទ្ធសាសនា៖ មជ្ឈមាបដិបទា គឺជា “ផ្លូវកណ្ដាល” ដែលព្រះពុទ្ធបានបង្រៀន ដើម្បីជៀសវាងពីចំណុចខ្លាំងផ្ទុយគ្នាទាំងពីរ គឺ ១) ការលង់លក់ក្នុងកាមសុខ (សុខតាមអារម្មណ៍) និង ២) ការបង្ខំខ្លួនឯងយ៉ាងតឹងរឹង (ទុក្ខកិច្ចអត្តកិលមថានុយោគ) ផ្លូវកណ្ដាលនេះ ជាផ្លូវដែលនាំឲ្យកើតមាន បញ្ញា ការយល់ដឹងត្រឹមត្រូវ សេចក្ដីស្ងប់ និងការបញ្ចប់ទុក្ខ។​ បើនិយាយឲ្យងាយយល់ មជ្ឈមាបដិបទា គឺជាផ្លូវរស់នៅដោយសមតុល្យ មិនលើស មិនខ្វះ ដែលនាំទៅរកបញ្ញា និងការលែងមានទុក្ខ។ បើយើងបកស្រាយមកជាការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ​ ការធ្វើអ្វីមួយដែលនាំឲ្យកើតសេចក្តីសុខគឺត្រូវឋិតក្នុងកំរិតកណ្តាល មិនខ្លាំងពេក ហើយក៏មិនតិចពេក។ យើងគួរជៀសវាងនូវកំរិតខ្លាំងទាំងពីរគឺ ការបណ្តោយខ្លួនពេកក្នុងការសោយសុខ និងការដាក់កំរិតលើខ្លួនឯងជ្រុលពេក។ វាគឺសំដៅលើ

ការអនុវត្តមជ្ឈមាបដិបទាក្នុងជីវិតសម័យទំនើប Read More »

sitting contemplation at sunset

ការរស់នៅជាខ្លួនឯង

បញ្ហាដែលលាក់កំបាំង មនុស្សជាច្រើនកំពុងតែរស់នៅដោយការព្យាយាមក្នុងការបំពេញការរំពឹងទុករបស់អ្នកដទៃ ដូចជា គ្រួសារ មិត្តភក្តិ សាច់ញាតិ អ្នកជិតខាង អ្នករួមការងារ ឬ សង្គម ជាដើម តែជួនកាលអ្នកភ្លេចថា អ្នកកំពុងតែរស់នៅជាមួយភាពក្លែងក្លាយរបស់អ្នក។ អ្នកអាចនឹងលួចគិតថា នេះមិនមែនជាខ្ញុំទេ។ សំនួរដែលសំខាន់នោះគឺ តើអ្នកជានរណា នៅពេលដែលអ្នកនៅម្នាក់ឯង? ការរស់នៅជាខ្លួនឯងមានន័យដូចម្តេច? លក្ខណៈមួយដ៏សំខាន់នៃការរស់នៅជាខ្លួនឯងគឺ ភាពមិនល្អឥតខ្ជោះ។ ក្នុងជីវិតរស់នៅ ការតាមរកភាពល្អឥតខ្ជោះអាចក្លាយជាការព្យាយាមសំដែងទៅវិញ ហើយជីវិតមនុស្សម្នាក់ៗមិនមាននរណាម្នាក់ដែលអាចហៅបានថា ជាបុគ្គលល្អឥតខ្ជោះឡើយ ពីព្រោះនិយមន័យនៃភាពល្អឥតខ្ជោះប្រែប្រួលទៅតាមការយល់ឃើញរបស់បុគ្គលម្នាក់ៗ ឬសង្គមនីមួយៗ។ ដូចនេះការរស់នៅជាខ្លួនឯងមានន័យថា អ្នកកំពុងតែរស់នៅ ដោយការទទួលស្គាល់នូវភាពមិនល្អឥតខ្ជោះរបស់ខ្លួន តែប្រឹងប្រែងកែប្រែឲ្យប្រសើរជាងមុន ដោយមិនមែនយកភាពឥតខ្ជោះជាគោលដៅនោះទេ។ ដើម្បីរស់ជាខ្លួនឯង អ្នកត្រូវទទួលស្គាល់ថា តើអ្នកជានរណា តាមរយៈការទទួលយកនូវទាំងចំនុចខ្លាំង និងចំនុចខ្សោយរបស់ខ្លួន ហើយបោះបង់នូវភាពចាំបាច់នៃការសំដែងគ្រប់ពេលវេលា។ ភាពពិតរបស់អ្នកអាចជារបស់ដែលកំរ ហើយវាគឺជាភាពត្រូវគ្នារវាងផ្នែកខាងក្នុង និងជីវិតខាងក្រៅរបស់អ្នក ។ ហេតុអ្វីបានជាអ្នកបាត់បង់ខ្លួនឯង? មនុស្សជាច្រើនបានបាត់បង់ខ្លួនឯងក្នុងកំរិតណាមួយដោយមិនដឹងខ្លួន​ នៅពេលពួកគេចាប់ផ្តើមប្រឡូកក្នុងសង្គមខាងក្រៅ។ កត្តាទីមួយដែលបង្កការបាត់បង់នេះគឺ ភាពភ័យខ្លាចចំពោះការកាត់សេចក្តី ឬការបដិសេធរបស់អ្នកដទៃ។​ អ្នកព្យាយាមធ្វើសកម្មភាព ឬឥរិយាបថដែលហាក់ដូចមានអ្នកដទៃនៅជុំវិញខ្លួន កំពុងតែឃ្លាំមើល ឬកាត់សេចក្តីថា សកម្មភាពរបស់អ្នកត្រឹមត្រូវដែរឬទេ ឬអ្នកកំពុងធ្វើអ្វីមួយដើម្បីជៀសវាងការបដិសេធរបស់នរណាម្នាក់។ តែធាតុពិតគឺអ្នកដទៃមិនដែលខ្វល់ពីអ្នកឡើយ

ការរស់នៅជាខ្លួនឯង Read More »

meaning of life featured

អត្ថន័យនៃជីវិតផ្អែកតាមទស្សនវិជ្ជាផ្សេងៗពីបុរាណដល់បច្ចុប្បន្ន

សំណួរអំពីន័យនៃជីវិត គឺជាបញ្ហាមួយដែលមានសារៈសំខាន់ និងមានអាយុកាលយូរអង្វែងបំផុតសម្រាប់មនុស្សជាតិ។ តាមរយៈវប្បធម៌ និងសម័យកាលផ្សេងៗ មនុស្សតែងតែស្វែងរកការយល់ដឹងអំពីហេតុផលនៃការរស់នៅ និងគោលបំណងចុងក្រោយនៃជីវិត។ ការស្វែងរកន័យនេះមានឫសគល់ជ្រៅក្នុងចិត្តសាស្ត្រមនុស្ស ដែលលេចឡើងនៅពេលមានការឆ្លុះបញ្ចាំង ភាពមិនប្រាកដប្រជា និងការចង់ដឹងអំពីពិភពលោក និងតួនាទីរបស់យើងក្នុងនោះ។ ទស្សនវិជ្ជា ជាវិស័យមួយដែលផ្អែកលើការគិតវិភាគ និងការសួរសំណួរ ហើយបានពិភាក្សាអំពីបញ្ហានេះអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ ចាប់ពីទស្សនវិទូបុរាណរហូតដល់ទស្សនវិទូសម័យទំនើប ទស្សនវិទូបានផ្តល់ការបកស្រាយនានា ដែលធ្វើឡើងតាមបរិបទប្រវត្តិសាស្ត្រ ជំនឿ និងការយល់ដឹងអំពីធម្មជាតិនៃមនុស្ស។ ទស្សនវិទូមួយចំនួនអះអាងថា ន័យនៃជីវិតមានស្រាប់ក្នុងរចនាសម្ព័ន្ធនៃសកលលោក ខណៈដែលអ្នកផ្សេងទៀតជឿថា មនុស្សត្រូវបង្កើតន័យដោយខ្លួនឯងតាមរយៈជម្រើស និងសកម្មភាព។ ភាពចម្រុះនៃគំនិតទាំងនេះបង្ហាញថា មិនមានចម្លើយតែមួយច្បាស់លាស់ចំពោះន័យនៃជីវិតទេ។ ផ្ទុយទៅវិញ ទស្សនវិជ្ជាផ្សេងៗ ផ្តល់នូវការយល់ដឹងដែលផ្ទុយគ្នាប៉ុន្តែបំពេញគ្នាទៅវិញទៅមក ដែលលើកទឹកចិត្តឱ្យយើងគិតពិចារណា សួរសំណួរ និងបង្កើតការយល់ដឹងផ្ទាល់ខ្លួនអំពីគោលបំណងនៃជីវិត។ I. ទស្សនវិជ្ជាបុរាណ៖ គោលបំណង និងគុណធម៌ ទស្សនវិជ្ជាបុរាណបានផ្តល់នូវការពិចារណាដំបូងៗ និងមានឥទ្ធិពលខ្លាំងបំផុតអំពីន័យនៃជីវិត ដោយផ្តោតសំខាន់លើគំនិតអំពីគោលបំណង គុណធម៌ និងការរីកចម្រើនពេញលេញរបស់មនុស្ស។ ក្នុងចំណោមទស្សនវិទូដ៏លេចធ្លោបំផុតក្នុងសម័យនេះ មាន សូក្រាត ប្លាតូ និងអារីស្តូត ដែលគំនិតរបស់ពួកគេនៅតែមានឥទ្ធិពលលើការគិតទស្សនវិជ្ជារហូតដល់សព្វថ្ងៃ។ A. សូក្រាត និង ប្លាតូ សូក្រាត ដែលជាអ្នកបង្កើតមូលដ្ឋានសំខាន់ម្នាក់នៃទស្សនវិជ្ជាលោកខាងលិច

អត្ថន័យនៃជីវិតផ្អែកតាមទស្សនវិជ្ជាផ្សេងៗពីបុរាណដល់បច្ចុប្បន្ន Read More »