ទ្រឹស្តីនៃការស៊ាំនឹងភាពរីករាយ (Hedonic Adaptation theory)
គោលគំនិតនៃទ្រឹស្តីនៃការស៊ាំនឹងភាពរីករាយ (Hedonic Adaptation Theory) បានពោលថា មនុស្សមានទំនោរនឹងវិលត្រលប់ទៅកាន់កំរិតធម្មតានៃភាពរីករាយរបស់ពួកគេឡើងវិញ ក្រោយពេលនៃព្រឹត្តិការណ៍វិជ្ជមាន ឬអវិជ្ជមាននៅក្នុងជីវិតរបស់ពួកគេ។ ជាឧទាហរណ៍៖ ការសម្រេចជោគជ័យគឺជារឿងពិត ប៉ុន្តែការឆ្លើយតបនៃអារម្មណ៍របស់អ្នកកាន់តែខ្សោយទៅៗ។ មេរៀនដ៏សំខាន់៖ យើងតែងវាយតម្លៃហួសអំពីរយៈពេលដែលការសម្រេចជោគជ័យមួយធ្វើឲ្យពួកយើងរីករាយ។ ហេតុអ្វីការយល់ដឹងពីទ្រឹស្តីនេះមានសារសំខាន់? បញ្ហាគឺនៅត្រង់ថា ការសម្រេចជោគជ័យមិនមែនគ្មានន័យនោះទេ។ វាគឺនៅត្រង់ថា ភាពរំភើបរីករាយបណ្តោះអាសន្ន និងសេចក្តីសុខយូរអង្វែងមិនដូចគ្នានោះទេ។ បើសិនជាអ្នកពឹងតែលើការសម្រេចគោលដៅដើម្បីទទួលបានភាពរីករាយ ជីវិតអាចនឹងក្លាយជាវដ្តមួយដែលមិនមានទីបញ្ចប់ដូចជា៖ កំណត់គោលដៅ — ១. ប្រឹងប្រែងធ្វើការ និងសម្រេចគោលដៅនោះ — ២. មានអារម្មណ៍រំភើបរីករាយ និងពេញចិត្តវា — ៣. ចាប់ផ្តើមស៊ាំនឹងភាពជោគជ័យ ហើយភាពរំភើបរីករាយថយចុះ — ៤. កំណត់គោលដៅថ្មីដើម្បីទទួលបានភាពរីករាយម្តងទៀត។ នេះជាមូលហេតុមួយដែលមនុស្សអាចទទួលបានភាពជោគជ័យ ប៉ុន្តែនៅតែមានអារម្មណ៍ថា នៅខ្វះអ្វីមួយជានិច្ច។ វិធីបែបស៊ីជម្រៅជាងក្នុងការដឹកនាំជីវិត ជំនួសឲ្យការពឹងលើភាពរីករាយដែលបានមកពីការទៅដល់គោលដៅណាមួយ អ្នកអាចរៀនផ្តល់តម្លៃទៅកាន់របៀបដែលអ្នករស់នៅ ក្នុងខណៈពេលដែលអ្នកកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់គោលដៅដ៏មានន័យមួយ។ ជាឧទាហរណ៍ ចូរពិចារណាអំពីភាពខុសគ្នារវាងផ្នត់គំនិតទាំង ២ នេះ៖ ផ្នត់គំនិតទី ២ មិនមែនមានន័យ ជាការបោះបង់មហិច្ឆិតា ឬគោលបំណងជីវិតនោះទេ។ វាមានន័យ ជាការមិនពន្យារពេលដែលអ្នកទទួលបានភាពពេញចិត្តរហូតដល់ពេលអនាគត។
ទ្រឹស្តីនៃការស៊ាំនឹងភាពរីករាយ (Hedonic Adaptation theory) Read More »










