អំពីខ្ញុំ
ខ្ញុំមានឈ្មោះ ខាន់ ប៉ុណ្ណារ៉ា ហើយសព្វថ្ងៃកំពុងធ្វើការងារជាបុគ្គលិកក្រុមហ៊ុនមួយរូប។ ក្នុងជីវិតប្រចាំថ្ងៃ ខ្ញុំចូលចិត្តចំនាយពេលវេលាជាមួយម្នាក់ឯងច្រើន។ ខ្ញុំគិតថា មនុស្សម្នាក់ៗគួរតែបង្កើតនូវឥទ្ធិពលវិជ្ជមានមួយសំរាប់ប្រទេសជាតិ ក៏ដូចជាអ្នកនៅជុំវិញខ្លួន។ អ្វីៗចាប់ផ្តើមពីខ្លួនអ្នក។
ខ្ញុំបាទជាអ្នកខេត្តតាកែវ ស្រុកត្រាំកក់ ហើយបានមករៀន និងធ្វើការនៅភ្នំពេញជាង ១៥ ឆ្នាំហើយ។ ខ្ញុំមានជំនាញសំខាន់ គឺភាសាអង់គ្លេស ជាភាសាដែលខ្ញុំចូលចិត្តរៀនតាំងពីតូច ហើយភាសានេះបានជួយបើកឳកាសឲ្យខ្ញុំបានអភិវឌ្ឍខ្លួនបានមកដល់សព្វថ្ងៃ។ ខ្ញុំបានរៀនចប់ផ្នែក ការអប់រំភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស (IFL) និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គម។
ចំពោះការងារ ខ្ញុំបានធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសអស់រយៈពេលជាង ៦ ឆ្នាំ មុននឹងបន្តថ្នាក់អនុបណ្ឌិតនៅក្រៅប្រទេស។ បន្ទាប់ពីត្រលប់ពីក្រៅប្រទេសវិញ ខ្ញុំបានចូលធ្វើការផ្នែក គុណភាព សុវត្ថិភាព សុខភាព និងបរិស្ថាន (QSHE) ហើយការងារនេះក៏បន្តមកដល់បច្ចុប្បន្ន គិតទៅជាង ៣ ឆ្នាំហើយ។ ឆ្លៀតក្នុងពេលទំនេរ ខ្ញុំចូលចិត្តការអាន និងសរសេរ។ ខ្ញុំបង្កើតប្លុកផ្ទាល់ខ្លួននេះ ដើម្បីសរសេរអត្ថបទនៅពេលទំនេរពីការងារ ដោយមានគោលបំណង ចែករំលែកនូវអត្ថបទដែលមានប្រយោជន៍សំរាប់អ្នកអាន។ ក្រៅពីការងារទាំងនេះ ខ្ញុំក៏មានទទួលបង្កើតវេបសាយព័ត៌មានសាមញ្ញៗ និងប្រឹក្សាយោបល់លើយុទ្ធសាស្ត្រពង្រីកអាជីវកម្មតាមរយៈការធ្វើទីផ្សារឌីជីថលផងដែរ។
“បើអ្នកចង់ស្វែងរកសេចក្តីសុខ និងភាពជោគជ័យ ចូរផ្តោតលើការផ្តល់គុណតម្លៃដល់មនុស្សជុំវិញអ្នក ជាជាងគិតតែពីផលប្រយោជន៍សំរាប់ខ្លួនឯង។”
ខាន់ ប៉ុណ្ណារ៉ា