ការអនុវត្តមជ្ឈមាបដិបទាក្នុងជីវិតសម័យទំនើប
ការរស់នៅក្នុងសម័យទំនើបនាពេលបច្ចុប្បន្ន ងាយណាស់នឹងរុញច្រានយើងទៅកាន់ចំនុចមួយដែលហួសប្រមាណ។ យើងអាចនឹងខិតខំធ្វើការខ្លាំងពេក ហើយផ្ទុយទៅវិញ យើងក៏អាចមិនធ្វើអ្វីទាំងអស់តែម្តង។ ការខិតខំធ្វើការខ្លាំងជ្រុលនាំឲ្យយើងអស់កំលាំងខ្លាំង មានភាពតានតឹងផ្លូវអារម្មណ៍ និងបាត់បង់សុខុមាលភាពផ្ទាល់ខ្លួន។ ការដែលយើងមិនធ្វើអ្វីសោះនាំឲ្យយើងជួបបរាជ័យ និងខ្វះភាពរីកចម្រើនផងដែរ។ តែអ្វីដែលយើងកំពុងតែបាត់បង់ ឬកំពុងតែភ្លេចនោះ គឺ តុល្យភាព ឬផ្លូវកណ្តាល។ នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនា វាត្រូវបានគេហៅថា មជ្ឈមាបដិបទា។ ១. តើអ្វីទៅជាមជ្ឈមាបដិបទា? ដោយផ្អែកលើទ្រឹស្តីនៃព្រះពុទ្ធសាសនា៖ មជ្ឈមាបដិបទា គឺជា “ផ្លូវកណ្ដាល” ដែលព្រះពុទ្ធបានបង្រៀន ដើម្បីជៀសវាងពីចំណុចខ្លាំងផ្ទុយគ្នាទាំងពីរ គឺ ១) ការលង់លក់ក្នុងកាមសុខ (សុខតាមអារម្មណ៍) និង ២) ការបង្ខំខ្លួនឯងយ៉ាងតឹងរឹង (ទុក្ខកិច្ចអត្តកិលមថានុយោគ) ផ្លូវកណ្ដាលនេះ ជាផ្លូវដែលនាំឲ្យកើតមាន បញ្ញា ការយល់ដឹងត្រឹមត្រូវ សេចក្ដីស្ងប់ និងការបញ្ចប់ទុក្ខ។ បើនិយាយឲ្យងាយយល់ មជ្ឈមាបដិបទា គឺជាផ្លូវរស់នៅដោយសមតុល្យ មិនលើស មិនខ្វះ ដែលនាំទៅរកបញ្ញា និងការលែងមានទុក្ខ។ បើយើងបកស្រាយមកជាការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ការធ្វើអ្វីមួយដែលនាំឲ្យកើតសេចក្តីសុខគឺត្រូវឋិតក្នុងកំរិតកណ្តាល មិនខ្លាំងពេក ហើយក៏មិនតិចពេក។ យើងគួរជៀសវាងនូវកំរិតខ្លាំងទាំងពីរគឺ ការបណ្តោយខ្លួនពេកក្នុងការសោយសុខ និងការដាក់កំរិតលើខ្លួនឯងជ្រុលពេក។ វាគឺសំដៅលើ
ការអនុវត្តមជ្ឈមាបដិបទាក្នុងជីវិតសម័យទំនើប Read More »



