ហិរញ្ញវត្ថុនិងអាជីវកម្ម

10 online business ideas in khmer

គំនិតអាជីវកម្មអនឡាញ ១០ យ៉ាង ដែលអ្នកអាចចាប់ផ្តើម

អ៊ីនថឺណែតបានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាទិញ លក់ ធ្វើទំនាក់ទំនង សិក្សា និងធ្វើអាជីវកម្ម។ សព្វថ្ងៃនេះ អ្នកមិនចាំបាច់មានហាងដែលមានអាស័យដ្ឋានច្បាស់លាស់ ឬដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីចាប់ផ្តើមអាជីវកម្មរបស់អ្នកនោះទេ។ ដោយគ្រាន់តែមានទូរសព្ទស្មាតហ្វូនមួយ ប្រព័ន្ធអ៊ីនថឺណែត និងគំនិតអាជីវកម្មដ៏ត្រឹមត្រូវមួយ អ្នកក៏អាចលក់ទៅកាន់អតិថិជនទូទាំងប្រទេសកម្ពុជាដោយផ្ទាល់ពីផ្ទះរបស់អ្នកតែម្តង។ សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជាកំពុងតែបន្តកើនឡើង។ នៅក្នុងឆ្នាំ ២០២៥ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់អ៊ីនថឺណែតប្រមាណ ១០,៨ លានអ្នក ហើយមានអ្នកប្រើប្រាស់បណ្តាញសង្គមប្រមាណ ១២,​៩ លានអ្នក។ ហ្វេសប៊ុក និងតិកតុកបានក្លាយជាបណ្តាញយ៉ាងសំខាន់សំរាប់អាជីវកម្មដែលចង់ទៅដល់អ្នកប្រើប្រាស់នៃប្រទេសកម្ពុជា។ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) ក៏កំពុងមានការរីកលូតលាស់ផងដែរ។ ផ្អែកទៅតាមទិន្នន័យរបស់រដ្ឋបាលពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិកបានឲ្យដឹងថា ទំហំទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) របស់ប្រទេសកម្ពុជាបានបង្កើតប្រាក់ចំណូលប្រមាណ ១,៥១ ប៊ីលាន ដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ហើយរំពឹងថានឹងកើនដល់ ១,៧៨ ប៊ីលាន ដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ ដែលទំនិញភាគច្រើនគឺពាក់ព័ន្ធនឹងសំលៀកបំពាក់ម៉ូតទាន់សម័យ គ្រឿងអេឡិចត្រូនិច សម្ផស្ស និងផលិតផលថែរក្សារាងកាយ។ ដូចនេះ​ តើអាជីវកម្មអនឡាញអ្វីខ្លះដែលពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជា? ១. ការលក់ឥវ៉ាន់អនឡាញ និងពាណិជ្ជកម្មតាមបណ្តាញសង្គម ប្រភេទអាជីវកម្មមួយដែលងាយធ្វើបំផុតក្នុងប្រទេសកម្ពុជាគឺការលក់ផលិតផលតាមរយៈហ្វេសប៊ុក តិកតុក តេលេក្រាម ឬបណ្តាញអនឡាញផ្សេងទៀត។​ ជំនួសឲ្យការជួលហាងផ្ទាល់ អ្នកលក់អាចថតរូប […]

គំនិតអាជីវកម្មអនឡាញ ១០ យ៉ាង ដែលអ្នកអាចចាប់ផ្តើម Read More »

what to post on facebook for your business

អ្វីខ្លះដែលត្រូវផូសលើហ្វេសប៊ុកអំពីអាជីវកម្មរបស់អ្នក?

អាជីវកម្មជាច្រើននៅប្រទេសកម្ពុជាជួបប្រទះនៅបញ្ហាដូចគ្នា។ ពួកគេដឹងថាហ្វេសប៊ុកមានសារសំខាន់ ប៉ុន្តែ នៅពេលដែលពួកគេចង់ផូសអ្វីមួយ ពួកគេមិនដឹងថា ត្រូវផូសនិយាយពីអ្វី ឬចែករំលែកពីអ្វី។ ពីថ្ងៃឡើងដល់សប្តាហ៍ សប្តាហ៍ឡើងដល់ខែ ផេកហ្វេសប៊ុករបស់ពួកគេនៅតែគ្មានសកម្មភាព។ ប៉ុន្តែនេះជារឿងធម្មតា ហើយវាពុំមានន័យថា អាជីវកម្មនោះបានបរាជ័យក្នុងការធ្វើទីផ្សារឡើយ។ ជាធម្មតា វាមានន័យថា អាជីវកម្មនោះកំពុងតែគិតច្រើនជ្រុលអំពីមាតិកាដែលត្រូវផូសផ្សាយ។  ការពិតនោះគឺថា មាតិកាលើហ្វេសប៊ុកដែលមានប្រសិទ្ធភាពមិនចាំបាច់មានការច្នៃប្រឌិតអ្វីខ្លាំងពេក ឬស្មុគ្រស្មាញអ្វីនោះទេ។ វាគ្រាន់តែត្រូវការភាពពិត ភាពមានប្រយោជន៍ និងភាពជាប់លាប់។ នៅពេលដែលអាជីវកម្មយល់ពីបញ្ហានេះ ការផូសផ្សាយនឹងប្រែក្លាយជាភាពងាយស្រួលជាងមុន។  ត្រូវចងចាំពីមូលហេតុដែលទស្សនិកជនធ្វើការតាមដានផេកអាជីវកម្មរបស់អ្នក? មនុស្សមិនតាមដានផេកអាជីវកម្មរបស់អ្នកត្រឹមតែដើម្បីមើលការប្រូម៉ូតផលិតផលនោះទេ។ ពួកគេតាមដានផេកមួយដើម្បីរៀនសូត្រ ដើម្បីភ្ជាប់ទំនាក់ទំនង និងដើម្បីមើលថាតើអាជីវកម្មអ្នកគួរឲ្យទុកចិត្តបានឬទេ។ នៅពេលអ្នកយល់ពីចំនុចនេះ គំនិតក្នុងការធ្វើមាតិកានឹងកើតឡើងដោយឯកឯង។ ជំនួសឲ្យការសួរថា តើខ្ញុំគួរផូសអ្វីនៅថ្ងៃនេះ? អ្នកគួរតែសួរថា តើអ្វីទៅដែលមានប្រយោជន៍សំរាប់អតិថិជនរបស់ខ្ញុំនៅថ្ងៃនេះ? វិញ។ ការផ្លាស់ប្តូរផ្នត់គំនិតតូចមួយនេះជួយកំចាត់ចោលនូវសំពាធ ហើយបើកឳកាសសំរាប់គំនិតមាតិកាជាច្រើន។  ចែករំលែកពីអ្វីដែលកើតឡើងនៅក្នុងអាជីវកម្មរបស់អ្នកជារៀងរាល់ថ្ងៃ រាល់អាជីវកម្មតែងតែមានសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃ ហើយសកម្មភាពទាំងនេះគឺជាមាតិកាមួយរួចស្រេចទៅហើយ។ ការរៀបចំផលិតផល ការបំរើសេវាជូនអតិថិជន ការទទួលទំនិញ ការរៀបចំហាង ឬការធ្វើការជាមួយក្រុមការងាររបស់អ្នក សុទ្ធតែជាមាតិកាដែលអាចចែករំលែកបាន។ រូបភាពសាមញ្ញៗ វីដេអូខ្លីៗដែលបង្ហាញពីការងារពិតជួយកសាងទំនុកចិត្ត។ អតិថិជនក្នុងប្រទេសកម្ពុជាចង់មើលឃើញនូវភាពពិត។ ពួកគេចង់ឃើញថា មានក្រុមការងារពិតៗ ដែលធ្វើការនៅខាងក្រោយផេក មិនមែនត្រឹមតែការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ។  ឆ្លើយសំនួរដែលអតិថិជនតែងតែសួរអ្នកជាញឹកញាប់

អ្វីខ្លះដែលត្រូវផូសលើហ្វេសប៊ុកអំពីអាជីវកម្មរបស់អ្នក? Read More »

common mistakes in google maps of cambodian businesses

កំហុសដែលកើតឡើងជាញឹកញាប់នៃការប្រើប្រាស់ Google Maps របស់អាជីវកម្មក្នុងប្រទេសកម្ពុជា

១. ប្រូហ្វាល Google Maps មិនពេញលក្ខណៈ អាជីវកម្មជាច្រើនក្នុងប្រទេសកម្ពុជាធ្វើការបង្កើតការចុះឈ្មោះលើ Google Maps ក៏ប៉ុន្តែទុកចន្លោះទំនេរមិនព្រមបំពេញនៅលើប្រូហ្វាល។ ការមិនមាន ការពិពណ៌នាអំពីអាជីវកម្ម សេវាកម្ម ម៉ោងដំណើរការ ឬរូបថត ធ្វើឲ្យការដាក់តាំងលើ Google Maps មិនមានលក្ខណៈបែបអាជីព។ ហ្គូកហ្គលចូលចិត្តជាងចំពោះប្រូហ្វាលដែលពេញលេញ ហើយអតិថិជនក៏ទុកចិត្តអាជីវកម្មដែលផ្តល់នូវព័ត៌មានច្បាស់លាស់ និងលំអិតផងដែរ។  ២. ព័ត៌មានអាជីវកម្មមិនត្រឹមត្រូវ ឬមិនដូចគ្នា កំហុសមួយដ៏ញឹកញាប់នោះគឺការប្រើប្រាស់លេខទូរស័ព្ទខុស អាស័យដ្ឋានខុស ឬឈ្មោះអាជីវកម្មខុស។ នៅពេលព័ត៌មានលើ Google Maps មិនត្រូវគ្នានឹងផេកហ្វេសប៊ុក ឬវេបសាយ Google អាចនឹងធ្វើឲ្យការដាក់តាំងនោះមិនទទួលបានការចូលមើល (Views)។ អតិថិជនក៏អាចនឹងមានអារម្មណ៍ច្រឡំ ឬអន់ចិត្ត នៅពេលដែលពួកគេមិនអាចទាក់ទង ឬរកឃើញនូវអាជីវកម្មណាមួយដោយងាយ។  ៣. ការរើសប្រភេទអាជីវកម្មមិនត្រឹមត្រូវ ប្រភេទអាជីវកម្មជួយ Google ឲ្យយល់ពី ថាតើអាជីវកម្មមួយផ្តល់ជូននូវផលិតផល ឬសេវាកម្មអ្វីខ្លះ។ អាជីវកម្មជាច្រើនតែងរើសយកប្រភេទអាជីវកម្មមួយដែលមានលក្ខណៈទូទៅពេក ឬ មិនត្រូវតែម្តង។ នៅពេលដែលប្រភេទមិនត្រឹមត្រូវ ការដាក់តាំងអាចនឹងបង្ហាញនៅក្នុងការរាវរកដែលមិនចំគោលដៅ ឬមិនលេចឡើងក្នុងការរាវរកតែម្តង ដែលវាធ្វើឲ្យថយចុះនូវចំនួនអ្នកចូលមើលដែលអាចនឹងទិញផលិតផល ឬសេវាកម្ម។  ៤.

កំហុសដែលកើតឡើងជាញឹកញាប់នៃការប្រើប្រាស់ Google Maps របស់អាជីវកម្មក្នុងប្រទេសកម្ពុជា Read More »

stocks vs bonds

តើអ្នកគួរវិនិយោគក្នុងភាគហ៊ុន (Stocks) ឬបណ្ណបំណុល (Bonds)?

នៅលើផ្សារហ៊ុន CSX លោកអ្នកអាចវិនិយោគទៅលើមូលបត្រ ២ ប្រភេទសំខាន់ៗ៖ ភាគហ៊ុន (Stocks) និង បណ្ណបំណុល (Bonds)។ ក្រុមហ៊ុនមួយអាចធ្វើការបោះលក់ទាំងភាគហ៊ុន និងបណ្ណបំណុល តែពួកវាមានលក្ខណៈខុសគ្នាច្រើន ដូចនេះការយល់ដឹងពីភាពខុសគ្នារបស់វាជួយអ្នកឲ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវមុននឹងធ្វើការវិនិយោគ។ បើសិនលោកអ្នកចង់អានបន្ថែមពីភាពខុសគ្នារវាង ភាគហ៊ុន និងបណ្ណបំណុល សូមទៅកាន់តំណនៃអត្ថបទនេះ ភាពខុសគ្នារវាងភាគហ៊ុន (Stock) និង បណ្ណបំណុល (Bond)។ មានកត្តាសំខាន់ៗ ៦ យ៉ាងដែលអ្នកត្រូវដឹងដើម្បីធ្វើការសម្រេចចិត្តក្នុងវិនិយោគដូចខាងក្រោម៖ ១. សក្តានុពលនៃប្រាក់ចំនេញ ភាគច្រើនភាគហ៊ុនលើ CSX មានសក្តានុពលនៃប្រាក់ចំនេញខ្ពស់ជាង អាចបណ្តាលមកពី តម្លៃមានការកើនឡើងក្នុងរយៈពេលវែងខាងមុខ ហើយក្រុមហ៊ុនខ្លះផ្តល់នូវភាគលាភទៀងទាត់។ ឧទាហរណ៍ក្រុមហ៊ុនដែលល្អមួយអាចនឹងផ្តល់នូវភាគលាភមកវិញចំនួន 8-15% ក្នុងមួយឆ្នាំ ប៉ុន្តែមិនមានការធានានោះទេ។ ចំពោះបណ្ណបំណុលវិញ វាអាចនឹងផ្តល់នូវប្រាក់ចំនេញជាការប្រាក់តិចជាង ប៉ុន្តែមានស្ថិរភាពខ្ពស់ជាង ចន្លោះពី ៥ ទៅ ៩ ភាគរយក្នុងមួយឆ្នាំ ពិសេសសំរាប់បណ្ណបំណុលលើ CSX។ លើសពីនេះទៅទៀត ការប្រាក់នៃបណ្ណបំណុលមានចំនួនថេរដែលបានកំណត់ជាមុនក្នុងកិច្ចសន្យា ដោយមិនមានការឡើងឬចុះនោះទេ។ ដូចនេះបើនិយាយពីសក្តានុពលនៃប្រាក់ចំនេញ ភាគហ៊ុនមានឱកាសនៃការទទួលបានប្រាក់ចំនេញខ្ពស់ជាងបណ្ណបំណុល តែវាមានហានិភ័យខ្ពស់ជាងបណ្ណបំណុល។ តែបើធៀបនឹងអត្រាការប្រាក់ពីការដាក់លុយសន្សំយកការប្រាក់កំណត់នៅធនាគារ

តើអ្នកគួរវិនិយោគក្នុងភាគហ៊ុន (Stocks) ឬបណ្ណបំណុល (Bonds)? Read More »

stock and bond

ភាពខុសគ្នារវាងភាគហ៊ុន (Stock) និង បណ្ណបំណុល (Bond)

ការវិនិយោគគឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងបង្កើនទ្រព្យក្នុងរយៈពេលវែង ហើយជម្រើសពីរយ៉ាងដ៏ពេញនិយមបំផុតគឺ ភាគហ៊ុន និងបណ្ណបំណុល។ ខណៈពេលដែលជម្រើសទាំង ២ នេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីផ្សារហិរញ្ញវត្ថុ ពួកវាបំរើឲ្យគោលបំណងផ្សេងគ្នា ហើយក៏មានលក្ខណៈខុសគ្នាដាច់ដោយឡែកផងដែរ។ ការយល់ដឹងពីភាពខុសគ្នាទាំងនេះមានសារសំខាន់សំរាប់ការកសាងយុទ្ធសាស្ត្រវិនិយោគប្រកបដោយតុល្យភាពមួយ។ ១. តើអ្វីទៅជាភាគហ៊ុន? ភាគហ៊ុនគឺតំណាងឲ្យកម្មសិទ្ធិនៅក្នុងក្រុមហ៊ុនមួយ។ នៅពេលដែលអ្នកទិញហ៊ុនមួយ នោះអ្នកកំពុងតែទិញនូវភាគដ៏តូចមួយនៃអាជីវកម្មនោះ។ ក្នុងនាមជាអ្នកកាន់ភាគហ៊ុនម្នាក់ អ្នកអាចទទួលនូវផលប្រយោជន៍ដូចជា៖ ទោះជាយ៉ាងណាក៏ដោយ តម្លៃរបស់ហ៊ុនមានការប្រែប្រួលខ្លាំង ដោយសារតែលទ្ធផលរកស៊ីរបស់ក្រុមហ៊ុន ស្ថានភាពទីផ្សារ និងទំនោរនៃអ្នកវិនិយោគ។ លក្ខណៈសំខាន់ៗរបស់ភាគហ៊ុន ២. តើអ្វីទៅជាបណ្ណបំណុល? បណ្ណបំណុលគឺជាកំចីរបស់អ្នកវិនិយោគទៅកាន់រដ្ឋាភិបាល ឬក្រុមហ៊ុន។ នៅពេលអ្នកទិញបណ្ណបំណុលមួយ នោះអ្នកកំពុងតែឲ្យកំចីដើម្បីទទួលបានមកវិញនូវ៖ ឧទាហរណ៍ ធនាគារអេស៊ីលីដា បានបោះបណ្ណបំណុលលក់ក្នុងអត្រាការប្រាក់ 8.5% ក្នុងមួយឆ្នាំ ដោយត្រូវបង់ការប្រាក់រៀងរាល់ ៦ ខែម្តង។ ដូចនេះរៀងរាល់ ៦ ខែ អ្នកកាន់កាប់បណ្ណបំណុលនេះនឹងទទួលបានការប្រាក់ 4.25% រហូតដល់ពេលបណ្ណបំណុលផុតអាយុ (៥ ឆ្នាំ)។ នៅពេលដែលបណ្ណបំណុលផុតកំណត់ អ្នកកាន់កាប់ហ៊ុននឹងទទួលបានលុយដើមពេញលេញ បូករួមនឹងការប្រាក់សំរាប់រយៈពេល ៦ ខែចុងក្រោយ។ បណ្ណបំណុលជាទូទៅត្រូវបានគេចាត់ទុកថាមានស្ថិរភាពជាងភាគហ៊ុន ប៉ុន្តែជាធម្មតាវាផ្តល់នូវប្រាក់ចំនេញតិចជាងភាគហ៊ុន។ លក្ខណៈសំខាន់ៗនៃបណ្ណបំណុល ៣. ភាពខុសគ្នាសំខាន់ៗរវាងភាគហ៊ុន

ភាពខុសគ្នារវាងភាគហ៊ុន (Stock) និង បណ្ណបំណុល (Bond) Read More »

csx insider

តើអ្នកត្រូវដឹងអ្វីខ្លះមុននឹងចាប់ផ្តើមវិនិយោគលើភាគហ៊ុនក្នុងប្រទេសកម្ពុជា?

ផ្សារមូលបត្រកម្ពុជា (Cambodia Securities Exchange) ដែលហៅកាត់ថា CSX គឺជាផ្សារហ៊ុនតែមួយគត់ក្នុងប្រទេសកម្ពុជា។ ជាមួយ CSX លោកអ្នកអាចធ្វើការទិញនិងលក់នូវភាគហ៊ុននៃក្រុមហ៊ុនក្នុងស្រុក មានដូចជា ធនាគារ កំពង់ផែស្វយ័ត សេវាកម្មសាធារណៈ ជាដើម។ លោកអ្នកអាចធ្វើការទិញហ៊ុនយ៉ាងតិចត្រឹមមួយហ៊ុនក៏បាន ដោយមិនចាំបាច់មានដើមទុនអប្បបរមាដែលបានកំណត់នោះទេ។ នៅពេលដែលអ្នកចង់ទិញឬលក់ហ៊ុនក្នុងផ្សារហ៊ុន CSX ត្រូវចងចាំថា វានៅតែជាទីផ្សារហ៊ុនដែលតូចនៅឡើយ ជាមួយលំហូរសាច់ប្រាក់កំរិតទាប។ ដូចនេះលោកអ្នកគួរផ្តោតលើការវិនិយោគក្នុងរយៈពេលវែង មិនមែនជាការជួញដូរ ចេញចូលផ្សារបែបលឿនៗនោះទេ។ ១. ការជ្រើសរើសភ្នាក់ងារជួញដូរហ៊ុន (Broker) ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ លោកអ្នកមិនអាចធ្វើការជួញដូរដោយផ្ទាល់លើ CSX នោះទេ។ វាទាមទារឲ្យអ្នកធ្វើការជួញដូរតាមរយៈភ្នាក់ងារជួញដូរហ៊ុនមួយ (Broker)។ យើងមានភ្នាក់ងារជួញដូរហ៊ុនក្នុងប្រទេសជាង ១០ ដូចជា Cambodia Securities Plc, ACLEDA Securities Plc, Yuanta Securities (Cambodia) Plc, SBI Royal Securities Plc, RHB Securities (Cambodia) Plc

តើអ្នកត្រូវដឹងអ្វីខ្លះមុននឹងចាប់ផ្តើមវិនិយោគលើភាគហ៊ុនក្នុងប្រទេសកម្ពុជា? Read More »

ai for cambodian business

តើបញ្ញាសិប្បនិម្មិត (AI) អាចជួយអ្វីខ្លះដល់អាជីវកម្មរបស់អ្នក?

ក្នុងយុគសម័យនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន អ្នកប្រាកដជាធ្លាប់លឺដដែលៗនូវពាក្យថា AI ឬបញ្ញាសិប្បនិម្មិត។ បញ្ញាសិប្បនិម្មិតគឺជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់ក្នុងពិភពលោក ដែលត្រូវបានដំណើរការដោយប្រព័ន្ធអនឡាញ ២៤ ម៉ោង លើ ២៤ ម៉ោង ដែលវាមានសមត្ថភាពក្នុងទាញយកចំនេះដឹងពីគ្រប់ប្រភពទាំងអស់ ហើយថែមទាំងអាចបង្កើតទិន្នន័យ ឬឯកសារបានដោយស្វ័យប្រវត្តិ។ បញ្ញាសិប្បនិម្មិតពិតជាមានសារសំខាន់និងសក្តានុពលខ្លាំងក្នុងការងារគ្រប់វិស័យ ជាពិសេសសំរាប់អាជីវកម្មទាំងធុនតូច ធុនមធ្យម និងក្រុមហ៊ុនអន្តរជាតិផងដែរ។ ចំពោះអាជីវកម្មក្នុងប្រទេសកម្ពុជា ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ជួយដល់ការរីកចម្រើនអាជីវកម្មចាប់ផ្តើមមានសន្ទុះកើនឡើងកាន់តែខ្លាំងដោយសារការធ្វើទីផ្សារតាមអនឡាញកំពុងតែមានសន្ទុះកាន់តែខ្លាំង ស្របតាមការកើនឡើងនៃការប្រើប្រាស់អ៊ីនថឺណែត និងសម័យកាលស្មាតហ្វូន។ សំនួរនោះគឺថា តើបញ្ញាសិប្បនិម្មិតអាចជួយដល់អាជីវកម្មរបស់អ្នកតាមវិធីណាខ្លះ? សេវាកម្មបំរើអតិថិជន ផ្នែកមួយដ៏សំខាន់នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងអាជីវកម្មគឺការប្រើវាក្នុងសេវាកម្មបំរើអតិថិជនតាមរយៈឆាតបត់ (Chatbot) ដោយសារ Chatbot ត្រូវបានដំណើរការលើប្រព័ន្ធអនឡាញ មានន័យថា វាអាចដំណើរការឆ្លើយតបភ្លាមៗទៅកាន់អតិថិជនដែលទំនាក់ទំនងមក ដោយមិនចាំបាច់មនុស្សនោះទេ។ ការបង្កើត Chatbot ដែលស្មុគស្មាញអាចប្រើប្រាស់បានច្រើនក្នុងការឆ្លើយសំនួរចំគោលដៅដែលអតិថិជនចង់ដឹង។ ការឆ្លើយតបរហ័សជួយបង្កើនទំនុកចិត្តពីអតិថិជន ហើយថែមទាំងអាចកាត់បន្ថយការចំនាយលុយជួលបុគ្គលិកមនុស្សមកធ្វើការងារនេះ។ លោកអ្នកអាចបង្កើត Chatbot ផ្សេងៗដូចជា Chatbot សំរាប់ផេកហ្វេសប៊ុក Chatbot សំរាប់តេលេក្រាម ជាដើម។ ការបង្កើត Chatbot មិនចាំបាច់ចេះសរសេរកូដនោះទេ អ្នកអាចបង្កើតវាតាមរយៈបញ្ញាសិប្បនិម្មិតរបស់ ChatGPT ក៏បាន។ ការធ្វើទីផ្សារឌីជីថល (Digital Marketing)

តើបញ្ញាសិប្បនិម្មិត (AI) អាចជួយអ្វីខ្លះដល់អាជីវកម្មរបស់អ្នក? Read More »