ជម្រើសនៃការផ្តោតអារម្មណ៍៖ តើអ្នកកំពុងចំណាយជីវិតរបស់អ្នកទៅលើអ្វី?
ក្នុងសម័យទំនើបនៃបច្ចេកវិទ្យាព័ត៌មាននាពេលបច្ចុប្បន្ន គ្រប់យ៉ាងកំពុងតែប្រកួតប្រជែងគ្នា ដើម្បីទទួលបានការផ្តោតអារម្មណ៍របស់អ្នក។ ពីព្រោះការផ្តោតអារម្មណ៍របស់អ្នក គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមួយ ហើយសម្រាប់អាជីវកម្មជាច្រើន វាអាចបម្លែងទៅជាប្រាក់ចំណូលបាន។ ទូរសព្ទដៃស្មាតហ្វូនត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកឱ្យចុច និងពិនិត្យមើលវាជាញឹកញាប់។ បណ្តាញសង្គមប្រឹងប្រែងទាញអ្នកឱ្យមើល និងអូសមើលមាតិកាដោយគ្មានទីបញ្ចប់។ វីដេអូហ្គេមទាក់ទាញអ្នកឱ្យលេងរាប់ម៉ោង។ គេហទំព័រកម្សាន្តប្រឹងរកវិធីធ្វើឱ្យអ្នកបន្តចូលមើល។ អ្នកមានឥទ្ធិពល និងអ្នកផលិតមាតិកាប្រជែងគ្នាដើម្បីទទួលបានការមើលពីអ្នក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អ្នកប្រហែលជាមិនបានដឹងថា អ្នកកំពុងតែចំណាយធនធានដ៏មានតម្លៃបំផុតមួយរបស់អ្នកទៅលើអ្វីខ្លះឡើយ។ ពេលវេលារបស់អ្នកមិនមែនជាអ្វីដែលមានតម្លៃតែមួយគត់ នៅពេលយើងនិយាយអំពីការខាតបង់ពេលវេលា យើងភាគច្រើនគិតថា បញ្ហាគឺការចំណាយពេលច្រើនពេក។ ប៉ុន្តែបញ្ហាធំជាងនេះគឺ យើងកំពុងចំណាយការយកចិត្តទុកដាក់របស់យើងទៅលើអ្វី។ អ្នកអាចអង្គុយមើលទូរសព្ទរយៈពេលមួយម៉ោង ហើយមានអារម្មណ៍ថា អ្នកគ្រាន់តែសម្រាក។ ប៉ុន្តែក្នុងមួយម៉ោងនោះ អ្នកអាចបានឃើញព័ត៌មានរបស់មនុស្សរាប់រយនាក់ ស្តាប់ជម្លោះរបស់អ្នកដទៃ មើលព័ត៌មានអវិជ្ជមាន មើលវីដេអូកម្សាន្ត និងទទួលបានព័ត៌មានរាប់រយប្រភេទ។ នៅចុងក្រោយ អ្នកអាចមិនចាំសូម្បីតែថា អ្នកបានមើលអ្វីខ្លះ។ ប៉ុន្តែខួរក្បាលរបស់អ្នកបានចំណាយថាមពលទៅលើវារួចហើយ។ នេះហើយជាមូលហេតុដែលការផ្តោតអារម្មណ៍មិនមែនគ្រាន់តែជាបញ្ហានៃការគ្រប់គ្រងពេលវេលាទេ។ វាគឺជាបញ្ហានៃ ការគ្រប់គ្រងជីវិតរបស់អ្នក។ ពិភពលោកចង់បានការយកចិត្តទុកដាក់របស់អ្នក គិតមើលថា នៅក្នុងមួយថ្ងៃ អ្នកត្រូវបានទាក់ទាញដោយអ្វីខ្លះ? សារជូនដំណឹងពីទូរសព្ទ សារពីបណ្តាញសង្គម វីដេអូខ្លីៗ ព័ត៌មានថ្មីៗ រឿងអាស្រូវរបស់តារា ការឈ្លោះប្រកែកគ្នាតាមអ៊ីនធឺណិត ព័ត៌មានគ្រោះថ្នាក់ និងហេតុការណ៍អវិជ្ជមាន ការផ្សព្វផ្សាយពាណិជ្ជកម្ម វីដេអូកម្សាន្ត មតិយោបល់របស់មនុស្សដែលអ្នកមិនស្គាល់។ […]
ជម្រើសនៃការផ្តោតអារម្មណ៍៖ តើអ្នកកំពុងចំណាយជីវិតរបស់អ្នកទៅលើអ្វី? Read More »


